Home តារា&សិល្បៈ កុំរើសពេក៖ ឱក សុគន្ធកញ្ញា គ្រោងជ្រើសរើសអ្នកថែ

កុំរើសពេក៖ ឱក សុគន្ធកញ្ញា គ្រោងជ្រើសរើសអ្នកថែ

46
0
ភ្នំពេញ៖ក្រោយពីការរៀបអាពាហ៍ពិពាហ៍មិត្តរួមអាជីពតារាចម្រៀងតួឯករឿងសិសិរ​​រដូវក្នុងបេះដូង សុគន្ធ នីសា រួចមក ងាកមកមើលតារាចម្រៀង ឱក សុគន្ធ​កញ្ញា ចេះតែមាន​អារម្មណ៍រងាឯកា ហាក់ដូចជាខ្វះអ្នកថែ ដូចពាក្យបទចម្រៀង​មួយ​បទច្រៀងថា “ឃើញគេរៀបការចិត្តចង់រៀបការដែរ” ។ Image may contain: 2 people, people smiling, closeup and indoorជាក់ស្តែងការពីរាត្រីម្សិលមិញនេះ តារាចម្រៀងទទួល​តំណែងធំៗហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះសារថ្លែងពីអារម្មណ៍ពិតលើបណ្តាញសង្គមហ្វេសប៊ុកថា “កុំ​ចង់បានមនុស្សទំនេរ ដែលតែងតែចំណាយពេលដើម្បីតាមយើង ប៉ុន្តែត្រូវ​ជ្រើស​យកមនុស្សណាម្នាក់ ដែលអាចឆ្លៀតពេលរវល់របស់គេដើម្បីយើង” ។Image may contain: 2 people, people smiling, people standing, tree, outdoor and nature
សារនេះធ្វើអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះបានចូលខមមិន​ថាសម​ហេតុ​ផងណា​ស់ មនុស្សស្រីមិនត្រូវការមនុស្ស​ប្រុសណាដែល​ដើរតាមយើង​រហូត​ទេ ពោលមនុស្សប្រុសត្រូវតែជាជំហរគ្រួសារ ដឹកនាំ ការពារ និងថែរក្សាគ្រួសារ ។ ចំណែកឯអ្នកខ្លះទៀត បាន​ខមមិនសួរចំៗថា តើបុរសម្នាក់ណា ដែលសាកសម​នឹង​នាង? មកទល់ពេលនេះសំណួរចង់ដឹងបុរសណានោះ មិនទាន់មានការឆ្លើយ​តបពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅឡើយទេ ។
ទោះជាយ៉ាងណា កាលពីប៉ុន្មានខែមុននេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បាន​លេច​ឮដំណឹងភ្ជាប់ពាក្យជាមួយប្អូនថៅកែហង្សាមាស តែក្រោយមក​ដំណឹងនេះ ត្រូវបានសាបរលាបទៅវិញ ៕

 

SHARE