Home តារា&សិល្បៈ ខ្ញុង ដឹកដៃ កៃដ សម្រុកប្រមូលលុយតាមខេត្ត មិនរា…..

ខ្ញុង ដឹកដៃ កៃដ សម្រុកប្រមូលលុយតាមខេត្ត មិនរា…..

153
0

ភ្នំពេញ៖ រំពេចពីពោល​ពាក្យកាត់​បន្ថែមចំណាយ​ប្រចាំថ្ងៃ ដែល​ធ្លាប់តែចាយខ្ជះខ្ជាយ ពេលនេះ​ត្រូវ​ចេះ​គិត​សម្រាប់ជីវិតថ្មីនោះ ។ អ្នកនាងខ្ញុង ងារអ្នកកំប្លែងមាត់ដាច នៅ​ក្នុងគណនីហ្វេសប៊ុក​ ក៏​ត្រូវបាន​មហាជន​សាទរការបង្ហាញ​ពី​ដំណើររួម​គ្នានឹងស្វាមីទើបសែនព្រេនថ្មី នាយ កៃដ ប្រឹងតត្រុក​ដើរច្រៀងភ្លេងការ​ ទោះស្ថិតនៅទីឆ្ងាយ​ក៏មិនរា។Image may contain: 2 people, people smiling, people on stage and indoorImage may contain: 2 people, people smiling, child and outdoor

ក្នុងហ្វេសប៊ុកអ្នកកំប្លែងក្នុងក្រុមនាយ ពែក មី ដែលទើបនឹង​សែនព្រេន​​នាយ​កៃដ ​យក​គ្នា​ជាប្តី​ប្រពន្ធ បង្ហាញ​ពីការផុសរូបថតក្នុងហ្វេសប៊ុក ព្រោះនៅតំបន់នោះសេវ៉ាទូរស័ព្ទខ្សោយ នាង​បង្ហាញ​រៀប​រាប់ ថា “ ម្សិលមិញ (06.12.2017 )កាត់សក់ ច្រៀងកំដរភ្ញៀវ នៅភូមិព្រៃឈើទាល ខេត្ត​ស្វាយ​រៀង អត់សេវាអត់បានផុស ថ្ងៃនេះផុសប៉ាដោយ”។Image may contain: 2 people, people smiling, people standing, ocean and outdoorImage may contain: 2 people, selfie and closeup

ក្រៅពីមានអាជីពជាតារាកំប្លែងនៅ CTN នាងខ្ញុងក៏មានការងាររកស៊ីផ្សេង​ទៀតដោយនាងតែង​ផុស​ថា “អូនខ្ញុងមានទទួលធ្វើម្ហូបការ បុណ្យ ខួបកំនើត ឡើងផ្ទះ រឺកម្មវិធីផ្សេងៗ មានអូនខ្ញុង នឹងដៃគូ​ច្រៀង​កំដរភ្ញៀវលេងកំប្លែងជូន ហ្វ្រីៗៗៗៗតាម៉ង!!…”។Image may contain: 7 people, people smiling, people standing and indoorImage may contain: 12 people, people smiling

គួរបញ្ជាក់ដែរថា ទោះបីជាចំណងស្នេហ៍របស់ នាងខ្ញុង និង នាយកៃដ ធ្វើឡើងលក្ខណៈសែនព្រេន ដើម្បីឲ្យមានសុពលភាពតាមផ្លូវច្បាប់មែន ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកពួកគេបានសន្យា​ថានឹងទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាតាមក្រោយ៕Image may contain: 1 person, sitting, closeup and indoorImage may contain: 1 person, stripes

SHARE