Home ជីវិត&សង្គម ចូលរួមត្រេកអរផង! ទារិកាអភ័ព្វ ម៉ីម៉ី ងងឹតទាំងសងខាង ឧកញ្ញ៉ា ហុង ពីវ សង្គ្រោះបានឃើញពិភពលោកហើយ

ចូលរួមត្រេកអរផង! ទារិកាអភ័ព្វ ម៉ីម៉ី ងងឹតទាំងសងខាង ឧកញ្ញ៉ា ហុង ពីវ សង្គ្រោះបានឃើញពិភពលោកហើយ

48
0

ភ្នំពេញ៖ ជាមួយ​ទឹកចិត្តមនុស្សធម៌បើចំហ សង្គ្រោះ ទារិកា ម៉ីម៉ី ដែលចាប់​កំណើត​ក្នុង​គ្រួ​សា​រក្រីក្រហើយ ក៏​អភ័ព្វភ្នែក​ឡើង​បាយ​​ងងឹតទាំង​សង​ខាង រហូតបញ្ជួន​ទៅ​សង្គ្រោះកែវ​ភ្នែក​ដល់​ប្រទេស​សិង្ហបុរី។ ថ្មីៗនេះឧកញ៉ា ហុង ពីវ បាន​សម្តែងការ​សប្បាយ​ចិត្តយ៉ាងខ្លាំង ដោយការខិតខំរបស់លោកទទួលបានជោគជ័យ ពោល​គឺ​ជួយ​ទារិ​កាម្នា​ក់​ដែល​ឈាន​ដ​ល់​ដំ​ណា​ក់ខូចភ្នែកទាំងសង ឲ្យត្រលប់​មកមើលឃើញពិភពលោកសារជាថ្មី។

ក្នុងសារបង្ហាញក្តីសប្បាយដែល​ នោះ លោក ឧកញ្ញ៉ា ហុង ពីវ ក៏​បានបញ្ជាក់ថា «ពេលនេះ​ម៉ីម៉ី បាន​មិនត្រឹមតែបាន​វិលមកដល់ប្រទេសកំណើតវិញទេ នាង​ក៏​បាន​មើល​ឃើញ​ភាព​ស្រស់បំព្រងនៃធម្មជាតិនិង​ក្រុមគ្រួសារនាង​ដែរ»។

គួរបញ្ជាក់ថា ទារិកា ម៉ីម៉ី ជាកូនកសិករក្រីក្រ រស់នៅតំបន់ដាច់ស្រយាល នាទឹ​កដី​ខេត្ត​តាកែ​វ ។ នាងតូចមានជំងឺភ្នែក​ឡើង​បាយ​ខ្លាំង ឪពុក​ម្តាយ​គ្មាន​លទ្ធ​ភាព​ព្យាបា​ល​ ដោយ​ជា​វាស​នាទា​រិកានេះ ត្រូវបានឧកញ៉ា ជួយ​ជ្រោម​ជ្រែង​ព្យាបា​លរ​ហូត​ដល់​ជាសះ​ស្បើ​យ​ ។ បន្ទាប់​លេ​ចឮដំណឹងនេះជាសាធារណៈ មហាជនក្នុងបណ្តាញសង្គមជាច្រើន បានសម្តែង​អារម្មណ៍​សប្បាយ​រីករាយ និងបានសម្តែងការគោរព និង​សរ​សើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃថ្លា របស់ អ្នកឧកញ៉ា ហុង ពីវ ដែលបាន​ជួយ​ស្រោច​ស្រង់ទារិកាកំសត់ម្នាក់នេះ ៕

 

SHARE