Home តារា&សិល្បៈ ចំរៀងទាំង ៥បទ របស់ សាន​ ស្រីឡៃ ដែលថតមុនស្លាប់ ស្តាប់ហើយនៅតែពិរោះអន្លង់អន្លូចដដែល!

ចំរៀងទាំង ៥បទ របស់ សាន​ ស្រីឡៃ ដែលថតមុនស្លាប់ ស្តាប់ហើយនៅតែពិរោះអន្លង់អន្លូចដដែល!

1620
0

បន្ទាប់ពីអ្នកនាង សាន ស្រីឡៃ បានទទួលមរណភាពដោយសារតែឃាតកម្មបាញ់ប្រហារកាលពីថ្ងៃ ១៦ ខែតុលា កន្លងទៅនេះ បានបង្ករការតក់ស្លុតដល់មហាជនជាច្រើន។ ទោះបីជាបានរឿងនេះ បានស្ងប់ស្ងាត់បន្តិចក្ដី ប៉ុន្តែស្នាដៃរបស់អ្នកនាង សាន ស្រីឡៃបានដក់ជាប់ក្នុងបេះដូងមនុស្សគ្រប់គ្នា ឲ្យមានចិត្តស្រណោះស្រណោកគ្រប់ពេលដែលបានស្តាប់ម្ដងៗ។ ក្នុងរយៈពេល១ឆ្នាំជាងហើយដែលអ្នកនាង បានចូលប្រឡូកក្នុងវិស័យសិល្បៈ ក្រោយពីបានធ្វើការប្រកួតចម្រៀង The Voice Kids Cambodia រដូវកាលទី២។

 

កាលពីមានជីវិត តារាចម្រៀងរូបនេះក៏បានបញ្ចេញបទចម្រៀងជាច្រើនបទ និងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។ ក្នុងចម្រៀង ៥ បទល្បី របស់អ្នកនាង សាន ស្រីឡៃ សុទ្ធតែជាបទមនោសញ្ចេតនា ដូចជា បទ នឹកគេស្ទើរស្លាប់ខ្លួន អាការៈស្នេហ៍ ឈឺចាប់ ២ដងបានហើយ ទឹកភ្នែកសាប ទប់ៗខ្លះទៅ។ តោះបង្វែរអារម្មណ៍មកស្តាប់កម្សាន្តទាំងអស់គ្នា៖






ប្រភព៖ dara-news | qubemedia

SHARE