Home តារា&សិល្បៈ ញាក់សាច់! តើមានមូលហេតុអី្វ នាំអោយ ពេជ្រ ថៃ ទៅហាត់ក្បាច់គុណ​……?

ញាក់សាច់! តើមានមូលហេតុអី្វ នាំអោយ ពេជ្រ ថៃ ទៅហាត់ក្បាច់គុណ​……?

17
0

បច្ចុប្បន្ន ម្ចាស់ពាន The Voice Kids ប្អូនប្រុសពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃ បានកសាងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ជាមួយនឹងសមត្ថភាព បូករួមភាពក្លាហាន និងការនិយាយស្តីនោះ។

ជាការពិតណាស់ ក្រោយពីប្រលងចប់ភ្លាមពេជ្រ ថៃ ហាក់ឡើងកូដស្រឺតៗតែម្តង ព្រោះតែងតែមានមុខនៅក្នុងកម្មវិធីធំៗ មិនត្រឹមតែប៉ុណ្ណោះ ប្អូននឹងត្រៀមចេញបទថ្មីទៀត។

ជាក់ស្តែង ផ្អែកតាមទំព័រហ្វេសប៊ុក របស់ប្អូន បានបង្ហោះរូបភាពជាសម្លៀកបំពាក់ហាត់ក្បាច់គុណ និងភ្ជាប់ជាមួយសារថា៖«ថៃមកហាត់ក្បាច់គុណពូមីង»។

ចំណុចនេះ ធ្វើឲ្យអ្នកគាំទ្រខ្លះមានភាពងឿងឆ្ងល់ ថាប្អូនមានរាងតូចសោះក៏ប៉ុន្តែមានចិត្តស្រលាញ់ និងរៀនហាត់ក្បាច់គុណយ៉ាងដូច្នេះ ថែមទាំងមានពាក្យជូនពរដល់ប្អូនយ៉ាងច្រើនទៀតផង៕ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ darafb | facebook

 

អត្ថបទថ្មីៗ៖ ឥលូវបានដឹងការពិតហើយ! ក្មេងស្រីតូច ដែលថតជាមួយ មាស សុខសោភា ជានរណា……..?

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀ​ងសំនៀងផ្អែម​ស្រទន់ប្រចាំផលិ​តកម្មថោន មាស សុខសោភា បានធ្វើឲ្យមហា​ជនភ្ញាក់​ផ្អើលជាខ្លាំងនិងមានចម្ងល់យ៉ាងខ្លាំងទៅលើរឿង​ដែលនាងទៅ Surprise ខួបកំណើ​តកុមារីម្នាក់ ដោយបានប្រកាស​ផងដែរថាជាកូនស្រីទៀតផង ។ ប្រហែលគ្រប់គ្នាសង្ស័យថាក្មេងស្រីនេះជាកូនបង្កើតរបស់គាត់ក៏ថាបាន។

ដោយមានមន្ទិល​សង្ស័យស្រាប់តែមាស សុខសោភាបានបកស្រាយដោយគាត់បានសរសេរ Caption បញ្ជាក់ឡើងវិញថា​ក្មេងស្រីមួយ​រូបនោះ គ្រាន់តែជាក្មួយស្រី​តែប៉ុណ្ណោះ។ទន្ទឹម​នឹងនេះដែរ គេក៏ដឹងផងដែ​រថា កុមារីមុខមា​ត់គួរឲ្យស្រលាញ់ម្នាក់នេះ គឺជាឈាមបង្កើតរប​ស់លោកហ្សូណូ និង សុផានី​ ដោយក្នុ​ងនោះក៏​មានវត្តមានតួរងប្រុស​ក្នុងរឿង “សិសិររដូ​វក្នុងបេះដូង” រូបនេះ មានវត្តមាន​ទៅធ្វើខួបកំ​ណើតឲ្យកុមារីតូច​នេះព្រមជាមួយមាស ​សុខសោភា នៅឯសាលារៀនផងដែរ។មាស សុខសោភា ហាក់មាន​ភាពស្និទ្ធស្នាល និងស្រលា​ញ់ក្មេងស្រីម្នាក់នេះ​ខ្លាំងណាស់ ព្រោះមិនថាទៅដ​ល់ទីណាក៏ដោយ ក៏នាងតែង​នាំកុមារីតូចនេះ​ទៅជាមួយខ្លួនជានិច្ច។ ចុះអ្នកទាំងអស់គ្នាគិតថាម៉េចដែរ?

SHARE