Home តារា&សិល្បៈ ទាល់តែចឹងបានដឹងខ្លួន៖ រ៉ាប៊ី ដេកស្តាយ ក្រោយ​បដិសេធ២

ទាល់តែចឹងបានដឹងខ្លួន៖ រ៉ាប៊ី ដេកស្តាយ ក្រោយ​បដិសេធ២

86
0

ភ្នំពេញ៖ ក្រោយគ្រវែងចោល​អាជីពជាពិធីការិនី​​នៅ​ហង្សមាស ហក់មកធ្វើ​ជាតា​រា​​ចម្រៀង​ផលិត​កម្មថោន ផាន វីរ៉ាទី ហៅរ៉ាប៊ី ក៏សារភាពថា មិនដែល​ភ្លក្ស​​រស​ជាតិ​ការចេញ​ទៅច្រៀង​សម្តែង​នៅ​ក្រៅប្រទេស។

ទន្ទឹមនេះ រ៉ាប៊ី ក៏​បង្ហើបថា «កាលពីខែមុនមាន Sponsor នៅប្រទេសចិន បានហៅទៅច្រៀង តែ​ដោយសារអ្នករៀបចំកម្មវិធី​បានកំណត់ឱ្យ​ចេញ​ទៅតែម្នាក់ឯង ទើបខ្ញុំលុបគម្រោងហោះទៅចិន។ ថ្មីៗនេះគេហៅតារា​ឱ្យទៅ​ច្រៀង​នៅបរទេសដល់ទៅ២ប្រទេស គឺប្រទេសអូស្ត្រាលី និង​ប្រទេស​ញូវ​ហ្សែ​ឡែនដ៍ក៏​ខកខានទៀត»។

ក្នុងការខកខាននេះ  រ៉ាប៊ី និយាយបែបស្ទាក់ស្ទើរចិត្តថា រឿង​រក​លុយ​នៅក្រៅ​ប្រទេសនោះ គឺចេះតែមានចំណូលចិត្តហើយ តែខ្ញុំ​មិនទាន់សម្រេចចិត្តទៅ ព្រោះ​ថា ខែដែលគេហៅទៅច្រៀងនោះ គឺចំពេល​ដែល​ខ្ញុំ​រវល់​រក​លុយ​បាននៅក្នុងស្រុកខ្មែរដែរ អីចឹងគឺអាចមិនចេញទៅច្រើនជាង។ តែក៏ស្តាយ​ដែរ​៕

SHARE