Home កីឡា នោះស្ងាត់ៗ៖ បងប្រុស ស៊ន សៀវម៉ី ដាក់ដល់ថ្នាក់……

នោះស្ងាត់ៗ៖ បងប្រុស ស៊ន សៀវម៉ី ដាក់ដល់ថ្នាក់……

112
0

កញ្ញា ស៊ន សៀវម៉ី មិនទាន់ធូរស្បើយពីរបួសជង្គង់ បន្ទាប់ពីសាងមោទនៈភាពជូនជាតិបន្ថែម ដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី២៩ នៅប្រទេសម៉ាឡេស៊ី។ ពេលនេះក៏ត្រួវលោក ស៊ន អេលីត ជាបងប្រុសបង្ហើបថា អាការៈរបួសជើងប្អូនស្រីជាកីឡាការិនីតៃក្វាន់ដូម្ចាស់មេដាយមាស ចាំបាច់ត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េ។

តែទន្ទឹមនិងការបង្ហាញពីស្ថានភាពរបួសជើងប្អូនស្រី គឺកញ្ញា ស៊ន សៀវម៉ី នោះ លោក ស៊ន អេលីត ក៏ទម្លាយភាពឈឺចាប់ក្នុងជីវិតគ្រួសារ ដែលពោរពេញដោយសាងកិត្តិយសជូនជាតិ នៅលើបណ្តាញសង្គម ។ បងប្រុស កញ្ញា ស៊ន សៀវម៉ីថា«ពេលខ្លះខ្ញុំមិនចង់និយាយទេតែអាណិតប្អូនស្រីពេក នាងខំប្រឹងតស៊ូដើម្បីមុខមាត់ជាតិឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ។តែរពេលគ្នាចង់វ:ជង្គង់ត្រូវចេញលុយដោយខ្លូនឯង»។

ក្នុងសារដដែលនោះ លោកក៏បានលើកឡើងឲ្យដឹងទៀតថា «ចេញប្រកួតស៊ីហ្គេមថា យកលុយមកព្យាបាលជើងតែរឥឡូវលុយមេដាយអត់ទាន់បើកហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅ ប៉ុន្មានថ្ងៃទៀតនេះ។ បន្ថែមពីសារលើកឡើងថា« ពេលប្រកួតយើងចាញ់គេថាយើងវាយមិនកើតពេលយើងវាយឈ្នះគេក៏សប្បាយចឹត្តទៅតែរពេលមានបញ្ហាដោះស្រាយខ្លួនឯង។ នៅក្នុងឃ្លាចុងក្រោយ បងប្រុសម្ចាស់មេដាយកីឡាការិនី តៃក្វាន់ដូ លោក ស៊ន អេលីត ក៏បានផ្ញើសារទទួចទៅថ្នាក់ដឹកនាំថា «សូមក្រសួងដែរពាក់ព័ន្ធគួរតែរគឹតជួយដល់គ្នាផង»។

ប្រភព៖ Kqubenews.com

SHARE