Home តារា&សិល្បៈ បែបចង់​ឆាប់ៗនេះដែរ ៖ ឱក សុគន្ធកញ្ញា បង្ហាញសញ្ញាជ្រើសរើសអ្នកថែ

បែបចង់​ឆាប់ៗនេះដែរ ៖ ឱក សុគន្ធកញ្ញា បង្ហាញសញ្ញាជ្រើសរើសអ្នកថែ

33
0

ភ្នំពេញ៖ ក្រោយពិធី​អាពាហ៍ពិពាហ៍មិត្តរួមអាជីពតារាចម្រៀងតួឯករឿងសិសិររដូវក្នុងបេះដូង សុគន្ធ នីសា រួចមក ងាកមកមើលតារាចម្រៀង ឱក សុគន្ធកញ្ញា ចេះតែមាន​អារម្មណ៍រងាឯកា ហាក់​ដូច​ជា​ខ្វះ​អ្នកថែ ដូចពាក្យបទចម្រៀងមួយបទច្រៀងថា “ឃើញគេរៀបការចិត្តចង់រៀបការដែរ” ។ Image may contain: 4 people, closeup and outdoor

ជាក់ស្តែងការពីរាត្រីម្សិលមិញនេះ តារាចម្រៀងទទួល​តំណែងធំៗហង្សមាស ឱក សុគន្ធកញ្ញា បាន​បង្ហោះ​សារថ្លែងពីអារម្មណ៍ពិតលើបណ្តាញសង្គមហ្វេសប៊ុកថា “កុំចង់បានមនុស្សទំនេរ ដែលតែង​តែ​ចំណាយពេលដើម្បីតាមយើង ប៉ុន្តែត្រូវជ្រើសយកមនុស្សណាម្នាក់ ដែលអាចឆ្លៀតពេល​រវល់​របស់​គេដើម្បីយើង” ។Image may contain: 3 people, people smiling

សារនេះធ្វើអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះបានចូលខមមិនថាសមហេតុផងណា​ស់ មនុស្សស្រីមិនត្រូវការមនុស្សប្រុសណាដែលដើរតាមយើងរហូតទេ ពោលមនុស្សប្រុស​ត្រូវ​តែជាជំហរគ្រួសារ ដឹកនាំ ការពារ និងថែរក្សាគ្រួសារ ។ Image may contain: 1 person, standing and shorts

ចំណែកឯអ្នកខ្លះទៀត បាន​ខមមិនសួរចំៗថា តើបុរសម្នាក់ណា ដែលសាកសមនឹងនាង? មកទល់​ពេល​នេះសំណួរចង់ដឹងបុរសណានោះ មិនទាន់មានការឆ្លើយតបពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅឡើយទេ ។ ទោះជាយ៉ាងណា កាលពីប៉ុន្មានខែមុននេះ តារាចម្រៀង ឱក សុគន្​ធកញ្ញា បានលេចឮដំណឹងភ្ជាប់ពាក្យជាមួយប្អូនថៅកែហង្សាមាស តែក្រោយមក​ដំណឹងនេះ ត្រូវបានសាបរលាបទៅវិញ ៕Image may contain: 2 people, people smiling, people sitting and childImage may contain: 2 people, people standing and outdoor

SHARE