Home តារា&សិល្បៈ ប្អូនស្រី សាន ស្រីឡៃ ចង់បន្តក្តីស្រមៃពីបងស្រីរបស់ខ្លួនក្លាយជាតារាល្បី ដូច….(មានវីដេអូ)

ប្អូនស្រី សាន ស្រីឡៃ ចង់បន្តក្តីស្រមៃពីបងស្រីរបស់ខ្លួនក្លាយជាតារាល្បី ដូច….(មានវីដេអូ)

307
0

បន្ទាប់ពីផ្ទុះរឿងរ៉ាវ បាញ់ប្រហារបេក្ខភាព The Voice អ្នកនាង សាន ស្រីឡៃ មហាជនជាច្រើនបានសម្តែងការស្លុតចិត្ត និងសោកសៅជាខ្លាំង។ ជាពិសេសរឹតតែសែនអាល័យ ខណៈពេលដែលទស្សនាវីដេអូចម្រៀងរបស់អ្នកនាងម្ដងៗ គ្រប់គ្នាស្ទើរតែស្រក់ទឹកភ្នែក កើតចិត្តនឹកនាដល់តារាចម្រៀងសម្រស់ស្រស់ស្អាតមួយដួង មិនគួរណាចាកចេញឆាប់យ៉ាងនេះ។

អ្វីដែលគួរឲ្យអាសូរនោះកាល សាន ស្រីឡៃ នៅមានជីវីតគឺជាមេគ្រួសារមួយរូប ដែលត្រូវខិតខំធ្វើការចិញ្ចឹមគ្រួសារ។ តែក្រោយពីអ្នកនាងបានចែកឋាន ក្រុមគ្រួសាររបស់អ្នកនាងកំពុងតែដង្ហើយរកជំនួយពីសប្បុរសជន យ៉ាងណាមិញកូនៗរបស់អ្នកនាងទាំង២ ក៏ត្រូវបានខាងសាលាសាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ ផ្តល់អាហារូបរណ៍ផងដែរ។ ក្នុងនោះកាលពីប៉ុន្មានម៉ោងមុននេះស្រាប់តែប្អូនស្រីអ្នកនាង សាន ស្រីឡៃ កុមារី សាន មុីនាង មានវ័យ១០ឆ្នាំ បាននិយាយពីក្តីប្រាថ្នារបស់ខ្លួន នៅលើហ្វេសប៊ុកផេកអ្នកនាង ពេជ្រ សោភា ដោយកុមារីនេះចង់សិក្សារៀនសូត្រ រហូតដល់ចប់ថែមទាំង ចង់ក្លាយជាតារាល្បីដូចបងស្រីថែមទៀតផង។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖


ប្រភព៖ darastylish.com.kh | cambeststars | pinkynews

SHARE