Home ជីវិត&សង្គម ពិជារំភើបណាស់! បុរស​ម្នាក់​ហ៊ានទិញ​ IphoneX ដល់ទៅ ២៥​គ្រឿង​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​……..

ពិជារំភើបណាស់! បុរស​ម្នាក់​ហ៊ានទិញ​ IphoneX ដល់ទៅ ២៥​គ្រឿង​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​……..

25
0

ប្រទេសចិន៖ នាពេលថ្មី​ៗ​នេះ​ ក្រុមហ៊ុន Apple ទើប​តែ​ទម្លាក់​ iPhone X ថ្មី​របស់​ខ្លួន​។ ស្រប​ជាមួយ​ការ​ចេញ iPhone X​ដ៏​ថ្មី​ស្រឡាង​នេះ​ បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​ភ្ជាប់​ចំណង​ដៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គូស្នេហ៍​របស់​ខ្លួន​ដោយ​បាន​ទិញ​ iPhone X មិន​មែន​ ១​គ្រឿង​នោះ​ទេ​ តែ​គឺ​ ២៥​គ្រឿង​។

បុរស​ជនជាតិ​ចិន​ដែល​ជា​ Game Programmer រស់​នៅ​ក្នុង​ខេត្ត Shenzen រូប​នេះ​បាន​សុំ​មិត្តស្រីខ្លួន​​​ដែល​មាន​អាយុ ២៥​ឆ្នាំរៀប​ការ​​នៅ​ថ្ងៃ​ដែល iPhone X​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​តែ​ម្ដង។ បុរស​រូប​នោះបាន​រៀបចំ​ទូរស័ព្ទ​ចំនួន ២៥​គ្រឿង ដែល​ផ្គូផ្គង​ទៅ​នឹង​​អាយុ​របស់​មិត្តស្រី​គាត់​ដោយ​រៀប iPhone X​នោះ​​ជា​រូប​បេះដូង​ដែល​មាន​ផ្កា​កុលាប​ពណ៌​ក្រហម​នៅ​​ក្រាល​ពេញ​តែ​ម្ដង។

ក្រៅ​ពីiPhone X គេក៏​បាន​ត្រៀម​ចិញ្ចៀន​ដ៏​ពិសេស​មួយ​វង់​ទៀត​​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រណែន។ចុង​បញ្ចប់​មិត្ត​ស្រី​គាត់​បាន​បាន​យល់​ព្រម ហើយ​ iPhone X ​ទាំង​នោះ​គឺ​បាន​ប្រគល់​ឲ្យ​ទៅ​មិត្តស្រី​របស់​គាត់​ក្នុង​ការ​ចែក​ជូន​ទៅ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់​នាង៕​

ប្រភព៖ darafb

 

SHARE