Home តារា&សិល្បៈ ពុទ្ធោរមានរឿងអ្វី! បានជាឆ័យលី ដាឡែន សុំអង្វរសម្តេចហ៊ុន សែន ព្រោះនាងមិនចង់ទៅលក់នំ…..?

ពុទ្ធោរមានរឿងអ្វី! បានជាឆ័យលី ដាឡែន សុំអង្វរសម្តេចហ៊ុន សែន ព្រោះនាងមិនចង់ទៅលក់នំ…..?

1601
0

តារាចម្រៀង និងសម្តែង និយមស្លៀកពាក់សិចស៊ី ឆ័យលី ដាឡែន បានទទូចអង្វរសុំដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍អនុគ្រោះពន្ធដល់ផលិតកម្មភាពយន្តខ្មែរ ដែលកំពុងត្រូវបានក្រសួងវប្បធម៌ និងនាយកដ្ឋានពន្ធដារ តម្រូវឱ្យបង់ពន្ធជូនរដ្ឋក្នុងចំនួនមួយដ៏ច្រើន ដែលជាហេតុនាំឱ្យនាងបារម្ភពីការដួលរលំនៃវិស័យភាពយន្តខ្មែរ ដោយសារតែពន្ធដារដ៏ធ្ងន់នេះ។

បន្ទាប់ពីនាយកដ្ឋានពន្ធដារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសតម្រូវឱ្យផលិតកម្ម និងផលិតករ ចូលរួមក្នុងការបង់ពន្ធជូនរដ្ឋរួចមក មានផលិតកម្ម ផលិតករ រួមនិងតារាសិល្បៈជាច្រើនរូប បានបញ្ចោញប្រតិកម្ម ដោយលើកឡើងថា ការបង់ពន្ធនោះមានចំនួនច្រើនពេក ហួសពីសមត្ថភាព។

ជាក់ស្តែង តារាចម្រៀងនិងសម្តែង ឆ័យលី ដាឡែន ដែលទើបនឹងបញ្ចប់ការសម្តែងរឿង “សសរកន្លោង” បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ប្រតិកម្មតបទៅនឹងបញ្ហាខាងលើ ដោយនាងបានអង្វរសុំដល់សម្តេចនាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍ក្នុងការអនុគ្រោះពន្ធដល់ផលិតកម្មភាពយន្តខ្មែរផង។

តារាសម្តែងសិចស៊ី ឆ័យលី ដាឡែន បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួរបស់នាង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ថា “ហ៊ឺ មើលទៅប្រហែលជាមិនបានថតកុនទៀតទេ ព្រោះផលិតកម្ម ផលិតករឈប់ផលិតអស់ហើយ បើត្រូវបង់ពន្ធចូលរដ្ឋច្រើនម៉្លឹងៗ អីចឹងមានតែច្រៀង តែបើច្រៀងគិតពន្ធទៀត អីចឹងអូនមានតែទៅលក់នំ Donut ឱ្យម៉ាក់អូនហើយ។ តែបើបងប្អូននៅគាំទ្រការសម្តែងរបស់ខ្ញុំ និងគាំទ្រភាពយន្តខ្មែរ ចង់ឱ្យភាពយន្តខ្មែរនៅមានបន្ត សូមជួយ share ដើម្បីសុំអង្វរស្នើសុំសម្តេចនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលោកអនុគ្រោះ និងមេត្តាពន្យារពេលដល់ផលិតកម្ម ផលិតករផង បើមិនអីចឹងទេ សិល្បករ និងសិល្បការិនី ប្រាកដជាដាច់បាយ និងលែងមានការងារធ្វើហើយ ជាពិសេស នឹងលែងបានបញ្ចោញសមត្ថភាព និងស្នាដៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរទៀតហើយ។ សូមអ្នកទាំងអស់ ជួយ share ផង ដើម្បីគាំទ្រខ្សែភាពយន្តខ្មែរយើង…”។

ទាក់ទងទៅនឹងការស្នើសុំពីសំណាក់តារាស្រី ឆ័យលី ដាឡែន ខាងលើនេះ មិនទាន់មានការឆ្លើយតបពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនៅឡើយ៕

ប្រភព៖ darafb

SHARE