Home តារា&សិល្បៈ មានសង្ឃឹមហើយចរណៃ៖ ខៃ ប្រសិទ្ធ ថាមិនឈរជ្រែងហោប៉ៅមើលនាង​

មានសង្ឃឹមហើយចរណៃ៖ ខៃ ប្រសិទ្ធ ថាមិនឈរជ្រែងហោប៉ៅមើលនាង​

50
0

ភ្នំពេញ៖ អ្វីដែលធ្វេីអោយមហាជនកាន់តែកោតសរសីេរនៅពេលនេះគឺលោកខៃ ប្រសិទ្ធ បាន​បង្ហាញ​នៅ​ក្នុង​គណនី​ហ្វេស​ប៊ុក​លោក ជា​ភាសាអង់គ្លេស បង្ហាញ​ឲ្យ​សាធារណៈ​ជន​និង​អ្នក​គាំទ្រ​បាន​ដឹង​ដោយ​ចំហរថា លោក​និង​ឡើង​យន្ត​ហោះ ហោះមក​ប្រទេស​ថៃ ដើម្បី​ជួយ​ចាត់​ចែង​ ការ​សង្គ្រោះ​ជីវិត​ ប្អូនស្រី ពេជ្រ ចរណៃ ដែលឈឺជំងឺបេះដូងធ្ងន់​ធ្ងរ។ Image may contain: 1 person, walking, standing and outdoorក្នុង​សារនោះ​លោក ខៃ ប្រសិទ្ធ​អតីតស្វាមី​អ្នកនាង ពិសិដ្ឋ ពិលីកា បាន​បង្ហាញថា« និង​ទ្បេីង​ជិះ​យន្ត​​ហោះពីប្រទេសអូស្រ្តាលីមកដល់ប្រទេសថៃ ហេីយក្រោយពីទទួលដំណឹងពីមិត្តភក្រ័្ត​លោក​ប្រាប់អំពីស្ថានភាព គ្រោះថ្នាក់ចុងក្រោយរបស់តារាសម្ដែងថ្មី ពេជ្រ ចរណៃ ដែល​រស់​រង់​ចាំ​ថ្ងៃ​ស្លាប់​ក្នុង​ប្រទេសថៃ »។Image may contain: 1 person, standing, house and outdoor

ក្នុងសារដែលបង្ហាញពី​ភាពប្រឈមនៃជីវិតដ៏​ភុយស្រួយរបស់​តារាស្រីខ្មែរវ័យ​ក្មេង សម្តែង​ក្នុង​អាជីព​ដ៏​ក្លាហាន ជានារី សម្តែង​ក្បាច់​គុនល្បុកក្តោ នាង ពេជ្រ ចរណៃនោះ ថា «ព្រោះគ្មាន​លុយ​វះកាត់​ជំងឺ​ដាច់សរៃសរប្រឹសបេះដូងរបស់នាង»។ អតីត​តារាភាពយន្ត លោក ខៃ ប្រសិទ្ធ ដែលមានប្រវត្តិ​ចាកចោល​ប្រទេសកំណើតទាំងអារម្មណ៍តក់ស្លុត ក្រោយមរណៈ​ភាពបរិយា ក្រោមស្នាដៃខ្មានកាំ​ភ្លើងនៅ​កណ្តាលទីក្រុងភ្នំពេញ កាលពី២០ឆ្នាំមុន ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលីលុះសព្វថ្ងៃ រូបនេះ ក្នុង​សារបង្ហាញពី​ដំណើរ​មកជួយ​ចាត់ចែ​ការវះកាត់ចរណៃ មិនបានបង្ហាញពី​ចំនួនថវិកា ដែល​លោក​ត្រូវ​ជួយ​ក្នុង​ការសង្គ្រោះជីវិត ចរណៃ​ នោះ​ទេ ។Image may contain: one or more people, sky, house, tree, car and outdoor

តែក្នុងសារ​នោះ​លោកបានបង្ហាញជំហរថា «លោកនឹងមិនទុកឲ្យ កញ្ញា ពេជ្រ ចរណៃ ស្លាប់​ទ្បេីយ​ដោយ​សុខ​ចិត្ត​លះបង់​ប្រាក់ដែល​លោក​ខំធ្វេី​ការផ្ទាល់ខ្លួន​ដេីម្បី​ជួយ​សង្រ្គោះ​ជីវិត​នាង​ព្រោះ​លោក​អាណិត​នាងនិងម្ដាយខ្លោចចិត្តតែម្ដង ។Image may contain: one or more people, plant, flower, outdoor and nature

តែបើ​ប្រភព បានបង្ហើបដែរថា លោកនឹង​បន្តដំណេីរពី​ប្រទេសថៃមកកម្ពុជា​ទៀតដេីម្បី​មកសួរ​សុខទុក្ខ​ម្ដាយលោកនៅខេត្តពោធិសាត់បន្ទាប់ពីបានជួយចាត់ចែងការវះកាត់របស់កញ្ញា ពេជ្រ ចរណៃ រួចហេីយ ។

SHARE