Home ជីវិត&សង្គម មានសង្ឃឹមហើយ ៖ លោកតា វីតាមីនសេ បានឧកញ្ញ៉ាចិត្តធម៌ សេង គាង ជួយសម្រួសទៅព្យាបាលនៅថៃ

មានសង្ឃឹមហើយ ៖ លោកតា វីតាមីនសេ បានឧកញ្ញ៉ាចិត្តធម៌ សេង គាង ជួយសម្រួសទៅព្យាបាលនៅថៃ

13
0

ភ្នំពេញ៖ បន្តិចទៀតនេះ​​ កូនៗរួមនឹងសប្បុរជនបាន​នាំឲ្យ​ តារាកំប្លែង​ជើងចាស់ លោក​តា វីតាមីនសេ ឡើង​យន្ត​ហោះ យកទៅ​ប្រទេសថៃ ដើម្បីវះកាត់​ជំងឺ ដុះសាច់ក្នុងថ្លើម។Image may contain: one or more people and people sitting

គួររំឭកថា មុនដំណើរ​យក តារាកំប្លែង​ជើងចាស់ នាយ វីតាមីនសេ មក​ដល់ព្រលាន​យន្ត​ហោះ ដើម្បីហោះឆ្ពោះទៅ​រកការព្យាបាលនៅប្រទេសថៃនោះ​ ​អ្នកនាង ប៉េង ប៉ោង ក៏​ជា​តារាកំប្លែង​ល្បីនិងជាកូនស្រីជំហ៊ក្នុង​គ្រួសារ លោក តា វីតាមីនសេ នាងបាន​ទួញយំឡើង​ហើម​ភ្នែកហើយ ពោលពីភាពទី​ទាល់ថវិកា ដើម្បីយកទៅព្យាបាលជំងឺឪពុក ក្នុង​ស្ថាន​ភាព​សង្គ្រោះនោះ អាចចំណាយ​​ខ្ទងរាប់ម៉ឺនដុល្លារ។

ក្នុងនោះ​អ្នកនាង ប៉េង ប៉ោង បាន​ប្រកាសលក់ឡានដែលនាងជិះធ្វើការរាល់ថ្ងៃ រួម​នឹង​យកប្លង់ផ្ទះ​ទៅ​បញ្ចាំនៅ​ធនាគារធ្វើ​យ៉ាងណា យកឪពុកទៅសង្គ្រោះនៅពេទ្រក្រៅប្រទេស​ឲ្យ​បាន​។ ​

តាម​ការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្ត ថា នៅយប់នេះ​ម៉ោង​៨ និង​៣០នាទី លោក តា វីតាមីនសេ និង​ឡើង​យន្ត​ហោះ​ទៅព្យា​បាល​ជំងឺ​ដុះសា​ច់​ក្នុង​​ថ្លើម នៅមន្ទី​ពេទ្យ​នៅប្រទេសថៃ។

លោកបាន​បន្ថែមថា «ដំណើរ លោក តា វីតា មីន សេបាន​ចេញ​ទៅព្យាបាលនៅ​ប្រទេស​ថៃនេះ ក្រោមការជ្រោមជ្រែង ពីលោក ឧកញ្ញ៉ា បណ្ឌិត សេង គាង ចំនួនថវិកា ២ពាន​ដុល្លារ​រួម​ទាំង​ការទំនាក់​ទំនងគ្រូពេទ្យល្បីៗនៅ​ប្រទេសថៃឲ្យ​ផង​ដែរ​»។

Image may contain: one or more people, people sitting and indoor

SHARE