Home តារា&សិល្បៈ មិនខ្វល់មតិរិះគន់រូបសិចស៊ី ទៅខ្វល់កូនចៅមិនស្អាត៖ បេននី យ៉ាំង បោះពាក្យ​រឿងសម្ផស្ស

មិនខ្វល់មតិរិះគន់រូបសិចស៊ី ទៅខ្វល់កូនចៅមិនស្អាត៖ បេននី យ៉ាំង បោះពាក្យ​រឿងសម្ផស្ស

203
0
ភ្នំពេញ៖ ក្រោយធ្វើឲ្យ​កក្រើក នូវ​ពាក្យ​រិះគន់ថា បេននី យ៉ាំង ឃ្លាត​ពីសិល្បៈ​ក៏​នៅ​តែ​​​ល្បីកក្រើករឿង​សិចស៊ី បង្ហាញ​រូប​អាក្រាតកាយ ចំណាត​ការបិទបាំង​តែ​ចំណុច​កេរ្តិ៍ខ្មាស់ស្រ្តី​ ។ ដែល​រូប​ភាពសិចស៊ី​ប្រៀបនារី​សិល្បៈ​អឺរ៉ុប បែបនេះ បេននី យ៉ាំង ក៏​ធ្លាប់បង្ហាញ​ម្តង​រួចហើយ​កាលពី​ពាក់កណ្តាលឆ្នាំ២០១៥។ 
ប៉ុន្តែអ្វី​ដែល​អ្នក​គាំទ្រចាប់អារម្មណ៍​លើ​តារាសម្តែងចិត្ត​ធំ បង្ហាញ​កេរ្តិ៍​ មិនញញើត​តម្រាប្រពៃណីខ្មែរនោះ គឺនាង​ហាក់មិន​ចាប់​អារម្មណ៍​និង​មតិរិះគន់​នោះឡើយ ដែល​នាងបែរជាបង្ហាញភាពស្រស់​ស្រាយ​និង​ដំណើរនាំកូនចៅ​នាង ទៅ​ធ្វើការកែ​សម្ផស្ស​ ដែលនាង លេងពាក្យថា «កុំឲ្យ​ស្បែកសរស្អាតអីតែថៅកែ​ »។ Content image - Phnom Penh Post
ក្នុងសារដ៏​ភ្ញាក់ផ្អើលនោះ រាជនីសិចស៊ីអាក្រាតកាយ ទាំងឃ្លាតឆ្ងាយពីសិល្បៈ នាង បេននី យ៉ាំងបានសរសេរថា៖«ជូនកូនចៅសំណព្វ មកកែសម្ផស្ស ហាហា កុំឲ្យថាស្អាតតែមេ..ចាំមើលអូនស្អាត»។Content image - Phnom Penh Post
មួយឃ្លានេះស្ដែងឲ្យគ្រប់គ្នាបាន ដឹងច្បាស់ណាស់ថាកញ្ញា បេនី យ៉ាំង ពិត​ជា​ស្រលាញ់ កូនចៅ របស់ខ្លួនខ្លាំងណាស់ ដោយសុខចិត្ត នាំមកកែសម្ផស្ស មិន​ឲ្យ​សម្រស់ចាញ់នាង នោះទេ៕
SHARE