Home តារា&សិល្បៈ ម៉េចគិចចឹង៖ ម៉ៅ ស៊ីណាត គិតរឿងអស់លុយមិនចង់រៀបការ

ម៉េចគិចចឹង៖ ម៉ៅ ស៊ីណាត គិតរឿងអស់លុយមិនចង់រៀបការ

93
0

ភ្នំពេញ: មហាជន​ក៏​ដឹង​យ៉ាង​ជាក់​ហើយ​ថា អ្នកនាង ម៉ៅ ស៊ីណាត ក្រោយ​ពី​រលត់​ចំណង​ស្នេហ៍​លោក មេធាវី កា សាវុត្ថ ក៏​ពើប​នឹង​ចំណង​ស្នេហ៍​ថ្មី​ភ្លាម ជាមួយ​មន្ត្រី​យោធា​វ័យក្មេង ហើយ​ក៏មិន​បង្អង់​ដែរ គូស្នេហ៍​មួយគូ​នេះ​បាន​សម្រេច​រក្សា​កំណើត​កូន​រួមគ្នា​ភ្លាម ដែល​មក​ដល់​ពេល​នេះ តាម​ការ​អះអាង​ពី​អ្នកនាង ម៉ៅ ស៊ីណាត ថា កូន​ដំបូង​រួម​ស្នេហ៍​មន្ត្រី​យោធា​នេះ មាន​វ័យ ៨ ខែ​ហើយ។Image may contain: 2 people

តារា​ចម្រៀង​សំនៀង​លះ សម្តី​ម៉ាត់ៗ​រូបនេះ បាន​និយាយ​បន្ត​ទៀត​ថា៖ «ចំណែក​ពាក្យ​ថា មិន​ចង់​រៀបការ​នេះ​ត្រឹម​ត្រូវ​ហើយ មិន​ចង់​យក​លុយ​កាក់​ទៅ​មិន​ចាយ​វាយ​នឹង​ពិធី​រៀបការ​នេះ​អត់​អំពើ​ហ្នឹង»។Image may contain: 2 people, people smiling, selfie

ទន្ទឹម​ការ​អះអាង​ថា «សព្វថ្ងៃ​ជីវិត​ប៉ុណ្ណឹង​ក៏មាន​ក្តីសុខ និង​មាន​សុភមង្គល​ហើយ​នោះ អ្នកនាង ម៉ៅ ស៊ីណាត ក៏​បង្ហើប​ដែរ​ថា៖ «សព្វថ្ងៃ​សូម្បីតែ​ការងារ​សិល្បៈ​ចម្រៀង​ក៏​មិន​សូវ​ជា​មាន​ពេល​ដែរ។ តាំង​ពី​បើក​ហាង​សាឡន​ខ្លួនឯង​មក មួយ​ថ្ងៃៗ​គឺ​ខ្ញុំ​នៅ​ជាប់​តែ​ហាង​ហ្នឹង»។Image may contain: 2 people, people smiling, baby

តារាចម្រៀង​សំនៀង​លះ​អ្នកនាង ម៉ៅ ស៊ីណាត ក៏បាន​បញ្ជាក់​បន្ថែម​ថា៖ «នេះ​ហើយ​ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​យើង​មិន​ចង់​រៀបការ។ សំខាន់​មាន​លុយ ហើយ​យើង​ក៏​រវល់ និង​ខំប្រឹង​រក​លុយ តើ​មាន​ពេល​ណា​ទៅ​គិត​រឿង​រៀបការ​នោះ?»៕Image may contain: 2 peopleImage may contain: 2 people

SHARE