Home តារា&សិល្បៈ ម៉េចដែរប៉ុណ្នឹង៖ នី មុន្នីនាថ ចេញសារប្រតិកម្ម​អតីតគូដណ្តឹងឲ្យ​ឆាប់មកស្រុកខ្មែរ

ម៉េចដែរប៉ុណ្នឹង៖ នី មុន្នីនាថ ចេញសារប្រតិកម្ម​អតីតគូដណ្តឹងឲ្យ​ឆាប់មកស្រុកខ្មែរ

17
0

ភ្នំពេញ៖ តារាសម្តែងពូកែទឹកភ្នែក នី មុន្នីនាថ បាន​ជួប​ភាពហ្មង​សៅ​ក្នុង​ជីវិត នៅ​មិន​ទាន់​មាន​ពន្លឺ​ស្រាក​​ស្រាន​នោះឡើយ បន្ទាប់អតីតគូដណ្តឹង លោក អ៊ុង សូឡាង សម្រេច​ដាក់ពាក្យ​ បទ ឆបោក​លុយ​ជាង១០ម៉ឺនដុល្លារ និងរំលោភលើសេចក្ដីទុកចិត្ត ដែលទាមទារសំណងចំនួន ចំនួន ១២ម៉ឺន​ដុល្លា ទៅ​តុលា​ការក្រុង​ភ្នំពេញ។ ក្រោយមានបញ្ហាបែបនេះ កញ្ញា នី មុន្នីនាថ បានស្វះស្វែង ពឹង​ឲ្យ​ប្រធានសមា​គមមិត្ត​សិល្បៈ​ស្វែងរក មេធាវី មកការពារក្តី ជាមួយនឹង​បណ្តឹងរបស់អតីត​គូដណ្តឹង​ខ្លួន។Image may contain: 2 people, people smiling, people sitting, kitchen and indoorImage may contain: 4 people, people smiling, people standing

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧ ជាថ្ងៃដែលតុលាការកោះហៅ នី មុន្នីនាថ ឲ្យទៅ​បំភ្លឺ​រឿងក្ដីនេះ បែរជាកញ្ញាមិនទៅតាមការកោះហៅ ថែមទាំងរវងល់ទៅថែសម្រស់ទៅវិញ។ ក្រោយឃើញបែបនេះ អតីតគូដណ្តឹង នី មុន្នីនាថ គឺ លោក អ៊ុង សូឡាង ហាក់មានការខឹងសម្បា ក៏បានឆ្លើយតបថា រូបលោកនឹងមក​ប្រ​ទេសខ្មែរតែម្តង ដើម្បីមកយកលុយ១២ម៉ឺនដុល្លានោះ។

មិនទុកយូរ នី មុន្នីនាថ ក៏បានតបវិញភ្លាមៗតាមគណនីហ្វេបបុកខ្លួនថា៖ នាងខ្ញុំនី មុនីនាថ សូម​បញ្ចាក់​ថានាង​ខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតិតគូដណ្ដឹង​របស់នាង​ខ្ញុំទេដែរគាត់​មិន​នៅក្នុងប្រទេសកម្ពុជា អញ្ជឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះ​ត្រង់​បងមកកម្ពុជាមកណា​អូន​ចាំ​បង)។

គួរបញ្ជាក់ផងដែលថា សំណងចំនួន ១២ ម៉ឺនដុល្លា របស់អតីតគូដណ្តឹង កញ្ញា នី មុនីនាថ បាន​បែង​ចែកជាពីរ ទី១- ៧ ម៉ឺនដុល្លា ជាទឹកលុយសម្រាស់សងលោកវិញ និងទី២- ចំនួន ៥ម៉ឺនដុល្លា គឺ​សម្រាប់​សំណងជំងឹចិត្ត។

SHARE