Home តារា&សិល្បៈ រៀបការហើយមិនបាន​ប៉ុន្មាន៖ សុគន្ធ និសា ត្អូញទន់ខ្លួនរឿងជំនួន​

រៀបការហើយមិនបាន​ប៉ុន្មាន៖ សុគន្ធ និសា ត្អូញទន់ខ្លួនរឿងជំនួន​

149
0

ភ្នំពេញ៖​ កាលពី​​ព្រលុបថ្ងៃទី​៦ខែវិច្ឆិកា តារាចម្រៀង​ហង្សមាស​បាន​បង្ហោះ​សាររៀបរាប់​ពី​ការស្រាយ​ជុំវិញ​ព័ត៌មាន​ផ្សព្វផ្សាយអំ​ពីជំនួនថ្ងៃអាពាហ៍ពិពាហ៍​របស់​នាងជាមួយនិង​ស្វាមី អាណិកជនចៅ សម្បត្តិ ទាំងការសារភាពផងដែរថា ជីវិតគ្រួសារ​នាងក៏​មិនមែនជាអ្នក​មាន​ទ្រព្យធុនស្តុកស្តម្ភនោះ​ដែរ។Image may contain: 2 people, people smiling, indoor

ក្នុង​សារដែល​ភ្ជាប់​ដោយ​រូប​ថតកូនកំលោះកូនក្រមុំ ថតថ្ងៃរៀបការនោះ​ចំនួន​ពី​រសន្លឹក តួឯកស្រី​ក្នុង​រូបថតនោះ ក៏​បាន​បន្តសារបរិយាយថា «ជំរាបស៊ួរបងប្អូនទាំងអស់ នឹង​បងៗ​សារព័ត៌មាន ខ្ញុំអរ គុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណ​ណាស់​ដែល​ចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គល់​ការ​របស់​ខ្ញុំ​នេះគឺរៀប​ចំសន្សំ​សំចៃណាស់​មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​ពីរ​ក៏មិនមែន​ជាអ្ន​​កមាន​ទ្រព្យ​ស្តុក​ស្តម​អីដែរ »។Image may contain: 3 people, people smiling, people standing and wedding

បន្ទរសារសារភាព​ចេះពីចិត្តកំពូលតារាចម្រៀង​ល្បី នាង សុគន្ធ និសា ដែលថា «តំលៃ​ចិញ្ចៀន​ក៏មិនថ្លៃអីណាសណាទេ»។  នាងក៏បាន​បន្តសារភាព​ទៀតថា «ហើយចំពោះ ការ​ចំណាយ​ភាគ​ច្រើន​ដូចជាសំអាងការ ដេគរ័ នំខេក រូបកាត់នំ គឺរសុទ្ធ​តែ​បងៗ​ដែល​ពួក​គាត់​ស្រទ្បាញ់​រាប់​អាន​ខ្ញុំពួ​កគាត់បានជួយឧបត្ថម្ភដល់​យើង​ខ្ញុំច្រើន​ »។Image may contain: one or more people, people standing, wedding and flowerImage may contain: 2 people, people smiling, people standing and wedding

SHARE