Home តារា&សិល្បៈ ស្ទើរមិនជឿ! អ៊ុំស្រីម្នាក់ត្រូវឆ្នោតដោយសារយល់សុបិន្តឃើញខ្មោច សាន ស្រីឡៃ ប្រាប់គាត់ថា….

ស្ទើរមិនជឿ! អ៊ុំស្រីម្នាក់ត្រូវឆ្នោតដោយសារយល់សុបិន្តឃើញខ្មោច សាន ស្រីឡៃ ប្រាប់គាត់ថា….

2660
0

ថ្មីៗនេះក្រោយពីបែកធ្លាយនូវព័ត៍មានជាច្រើនប្លែកៗដែលធ្វើអោយអ្នកតាមដានរឿង សាន ស្រីឡៃ ស្ទើរតែលែងជឿ ដោយព័ត៏មានខ្លះនិយាយពីព្រលឹង ឬខ្មោចផ្សេងៗទៀត។ ប៉ុន្តែខុសប្លែកពីព័ត៏មានមួយនេះដោយសារតែគ្រប់គ្នាបានដឹងច្បាស់ហើយ ថាការចាក់ឆ្នោតសម្រាប់ពលរដ្ឋខ្មែរជារឿងដ៏ពេញនិយមមួយដោយពួកគាត់ផ្តោតទៅលើការយល់សុបិន ឬការស្លាប់របស់នរណាម្នាក់ដោយពួកគាត់មានជំនឿលើការកាត់លេខឆ្នោតទៅតាមការយល់ឃើញរបស់ពួកគាត់។

ងាកមករឿងអ៊ុំស្រីម្នាក់បានប្រាប់ខាងយើងខ្ញុំថា ថ្មីៗនេះក្រោយពីផ្ទុះព្រឹត្តិការណ៏ដល់កក្រើកក្នុងករណីបាញ់សម្លាប់សាន​ ស្រីឡៃបានធ្វើអោយគាត់យល់សុបិនថានាង បានរស់ឡើងវិញហើយបើកភ្នែកធំ សក់វែងគួរអោយខ្លាច ហើយមិនអស់ចិត្តនៃការស្លាប់របស់នាង បានសួរនាំគាត់ថា តើខ្ញុំស្លាប់ដោយសារអ្វី? ហើយគាត់បានបញ្ចាក់ថានាងហាក់មិនអស់ចិត្តទាល់តែសោះនឹងរឿងដែលនាងបានស្លាប់នឹងមិនអស់ចិត្តសោះ។ ឆ្លងកាត់តាមការយល់សុបិននេះ បានធ្វើអោយគាត់ព្រឺក្បាលយ៉ាងខ្លាំង។ ដោយសារតែសពរបស់ស្រីឡៃដែលតាមទំនាយថាជាខ្មោចតៃហោងដែលលងនិងកាចសារហាវ ជាពិសេសប្រហែលជាការវើយវាយរបស់អ៊ុំស្រីក៏អាចថាបាន ព្រោះគាត់តែងតែចាក់លេខឆ្នោតរាល់ថ្ងៃ។ ហើយគាត់បានសួរទៅកាន់ស្រីឡៃក្នុងន័យលេងសើចរបស់អ្នកចាក់ឆ្នោតថា ចុះទៅចឹងអោយអាបីលេខមកចឹង ស្រាប់តែពេលនោះស្រីឡៃក៏តបថា ចង់បានកាត់លេខខ្លួនឯងទៅ។ ហើយគាត់ក៏បានញាក់ពីដេកតែម្តង។

ប៉ុន្តែព្រឹកឡើងគាត់បែរជាទៅចាក់ឆ្នោតដោយគាត់យល់ឃើញថាយល់សពឃើញខ្មោចគឺលេខសូន្យ ហើយចំថ្ងៃទី២៣ ធ្វើអោយគាត់កាត់ថាចាក់ឆ្នោតលេខ 023តែម្តង។ ហើយពេលចេញលទ្ធផលឆ្នោតគាត់ក៏បានត្រូវ ប៉ុន្តែគាត់ពុំបានបញ្ចាក់ថាគាត់ចាក់ឆ្នោតប៉ុសណាទេ និងចំនួនទឹកប្រាក់ប៉ុន្មានដែរ ត្រឹមដឹងថាប្រហែលជា៥លានរៀល។
ចុះអ្នកទាំងអស់គ្នាបានចាក់ឆ្នោតដែរឬទេ??

ប្រភព៖ www.kh-news.today

SHARE