Home តារា&សិល្បៈ អញ្ចឹងទេ៖ កែវ សូរីយ៉ា តូចចិត្តនឹងប្តី……

អញ្ចឹងទេ៖ កែវ សូរីយ៉ា តូចចិត្តនឹងប្តី……

322
0

ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា ដែលចងករសម្លាប់ខ្លួននៅល្ងាចថ្ងៃទី២២ខែតុលា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ១០ ផ្លូវM14 បុរីប៉េងហួត ស្ថិតក្នុងភូមិឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលគេស្គាល់ឈ្មោះ កែវ សូរីយ៉ា អតីតតារាសម្តែងសិចស៊ី នាងមានឈ្មោះពិត វ៉ា នួនសុភា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

សមត្ថកិច្ចបានបង្ហើបប្រាប់ព័ត៌មានឲ្យដឹងថា «មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តី កន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវ​ប​ងប្អូនជួយសង្គ្រោះទាន់ យកទៅពេទ្យ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានយកក្រមាចងក ធ្វើអត្តឃាតនៅធ្នឹមបង្អួច ក្នុងបន្ទប់ដេកសា្លប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញ ក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ប្រាប់សមត្ថកិច្ច ។ យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងលោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង ។

ប្រភព៖ Bizkhnews

SHARE