Home តារា&សិល្បៈ អីយ៉ា៖ ពេលនេះ ខេមរៈ សិរីមន្ត មានទឹកមាត់លេប បានតំណែង…..

អីយ៉ា៖ ពេលនេះ ខេមរៈ សិរីមន្ត មានទឹកមាត់លេប បានតំណែង…..

1746
0

ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមតារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត បានបង្ហោះរូបថតស៊ែលហ្វី ៣​សន្លឹក​ ដែលថតជាប់ផ្ទាំងខាងក្រោយ គឺផ្លាក Cambodia Idol ដោយរូបលោកបាន​អង្គុយ​នៅ​លើ​កៅអី សាកសមជា គ្រូបង្វឹកនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទី២ ណាស់ ។

ទន្ទឹមនេះ មតិមហាជនទូទៅមានការគាំទ្រ និងពេញចិត្តឲ្យលោកធ្វើជា Coach ក្នុងកម្មវិធីនេះ ប៉ុន្តែ​គេ​នៅឆ្ងល់ថា តើ ខេមរៈ សិរីមន្ត ជំនួសតំណែងនរណាម្នាក់ក្នុងចំណោម Coach ទាំង​៤​ក្នុងរដូវ​កាល​ទី១ ដែលមាន ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា ។Image may contain: 1 person

ពាក់ព័ន្ធរឿងនេះ អ្នកគាំទ្រ ខេមរៈ សិរីមន្ត ម្នាក់ បានបង្កើបប្រាប់ថា “តារាចម្រៀងមានកេរ្តិ៍ឈ្មោះ​រាប់សិបឆ្នាំ ខេមរៈ សិរីមន្ត ត្រូវបានហង្សមាសជ្រើសរើសធ្វើជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធីប្រឡង​ចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី២ ជំនួសលោក ឆន សុវណ្ណរាជ” ។ ប៉ុន្តែទោះជាយ៉ាងណា យើងមិនទាន់ឃើញការស្រាយបំភ្លឺពីកំពូល​តារាចម្រៀង​រូបនេះ​នៅ​ឡើយ​ទេ៕Image may contain: 1 personImage may contain: 2 people, people standing and people on stage

SHARE