Home ជីវិត&សង្គម អូយអស់អនាគតហើយខ្ញុំ៖ ស្រីស្នេហ៍ខឹងសុំដោះដៃ កាត់លឹង្គដាច់ផ្អើលគេទាំងយប់

អូយអស់អនាគតហើយខ្ញុំ៖ ស្រីស្នេហ៍ខឹងសុំដោះដៃ កាត់លឹង្គដាច់ផ្អើលគេទាំងយប់

190
0

ភ្នំពេញ៖កន្លងមកធ្លាប់ឮតែនៅ​ប្រទេស​គេ រឿងស្រីស្នេហ៍​ខឹងដៃគូ មានចិត្តមិនស្មោះ ឬដោះដៃ​ទៅ​រកអ្នក​ទី​៣ ដែលធ្វើឲ្យ​ស្រស់ចរណៃខឹង រហូតប្រឹងហឹង្សា ដោយល្បូងក្នុង​យុទ្ធសស្រ្តមន្តស្នេហ៍​នារី យក​ទៅ​កាត់ប្រដាប់​ភេទ​។ ប៉ុន្តែពេលនេះ​នៅកម្ពុជាយើងក៏មាន​រឿងបែបនេះកើតឡើងហើយ​ដែរ ។ ខណស្រីស្នេហ៍​ជានារីកម្មកា​រិនីរោងចក្រ ចាញ់កលស្នេហ៍និស្សិត ក៏លង់ខ្លួនបងប្រាណ មិនបាន​ប៉ុន្មាន ប្រុសព្រានសុំដោះដៃ ទុកធ្វើអី​ទៀត ក្រោយ​កំហឹងទោសៈ អាញ់មិន​នារីណាក៏មិនបាន យកឡាមកាត់លិង្គ​ជិតដាច់​។

រឿងរ៉ាវស្រីស្រស់កម្មការិនីរោងចក្រ កាត់លិង្គសង្សាជានិស្សិតនេះ បាន​កើតឡើង​កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៧​ នៅ​ផ្ទះជួលនារីជាសង្សាឈ្មោះ លីស្រីនាង (ជនដៃដល់) បន្ទប់លេខ២២ ជាន់ទី១ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ ។

រឿងរ៉ាវខឹងសម្បារគូស្នេហ៍រហូតដល់កាត់លិង្គចោលនេះ ត្រូវបានគេដឹងថា ស្នេហាយុវនិស្សិត សាវ៉ា បាន​សាង​ស្នេហាជាមួយក្រមុំរោងចក្ររហូតដល់ថ្នាក់បានខ្លួនបានប្រាណ ហើយ នៅថ្ងៃ​កើត​ហេតុ​ខាង​ប្រុស​មក​ប្រាប់​ខាងស្រីថា “យើងបែកគ្នាទៅ ព្រោះថ្ងៃឆ្នាំយើងមិនត្រូវគ្នាទេ” ទើបជាធ្វើឲ្យនាងបាក់ទឹកចិត្ត ខូចចិត្ត កើតជាក្តីខឹងសម្បាររកកលកាត់លិងចោលតែម្តង ។  ភ្លាមៗនោះ ជនរ​ង​គ្រោះ​ត្រូវបានបង​ប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅកាល់ម៉ែត្រ ប៉ុន្តែជាអកុសលគ្រូពេទ្យជំនាញបានប្រាប់ថា “លិង្គ​ត្រូវរបួសធ្ងន់ធ្ងរ​មិនអាច​តភ្ជាប់បានទេ ព្រោះលិង្គត្រូវបានជនដៃដល់យកផែឡាមកាត់ជិតដាក់ដល់គល់” ។

ជាង​នេះទៀតសោក នេះក៏ជាមេរៀនសម្រាប់នារីៗ កុំឆាប់ងាយជឿទុកចិត្តលើបុរសណាម្នាក់ ខណៈពេល​មិន​ទាន់បានចូលស្តីដណ្តឹង និងក្រាបផ្ទឹមក្បាលដល់កន្ទេលនៅថ្ងៃរៀបការ។ ការសម្រេចចិត្តកាត់​លិង្គ​បុរស​ជា​សង្សា​ នឹង​នាំឲ្យនារីចិត្តស្មោះនោះមានទោសទណ្ឌដល់ខ្លួនទៅវិញ ។ ចំណែកខាងបុរសជនរងគ្រោះ​ឈ្មោះ ផ សផ ជានិស្សិត ស្នាក់នៅវត្តមួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈពេលនេះ សមត្ថកិច្​ចកំពុ​ង​ខិត​ខំតាម​ចាប់ជនដៃដល់ ដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

SHARE